khmer eng
  • ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានអញ្ជើញជួបសំដែងការគួរសមជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានអញ្ជើញជួបសំដែងការគួរសមជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៅបន្ទប់ប្រជុំខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ និងក្នុងឱកាសនោះ ឯកឧត្តម គី តិច ក្នុងនាមក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងក្រុមមេធាវីរាជរដ្ឋាភិបាល បានរួមចំណែកផ្តល់វិភាគទានស្ម័គ្រចិត្ត ចំនួន ២០.០០០ ដុល្លារអាម៉េរិក ជូន ឯកឧត្តម អនុប្រធានទី១ ព្រឹទ្ធសភា សម្រាប់ឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងបងប្អូនប្រជាជនភៀសសឹកពីអំពើឈ្លានពានរបស់ពួកល្មោភសង្គ្រាមសៀម មកលើបូរណភាពដែនដីមាតុភូមិកម្ពុជា។

    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម គី តិច និងសមាជិក សមាជិកា ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដែលបានរួមចំណែកផ្តល់វិភាគទានដ៏ថ្លៃថ្លានេះ សម្រាប់ឧបត្ថម្ភដល់វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដែលជាសាក្ខីភាព បង្ហាញពីទឹកចិត្តស្នេហាជាតិ សាមគ្គីឯកភាពជាធ្លុងមួយជុំវិញសម្តេចតេជោប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលដែលមានសម្តេចធិបតីជាប្រមុខដឹកនាំ ប្រកបដោយបញ្ញាញាណ ក្នុងការការពារអធិបតេយ្យ ឯករាជ្យជាតិ និងបូរណភាពដែនដីកម្ពុជា។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក